សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន៍ជាផ្លូវរដ្ឋ ជូនប្រធានរដ្ឋឡាវ និងគណៈប្រតិភូ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦--








សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូន ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃត្រង់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី





