ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ជួបប្រជុំកំពូលទ្វេភាគី នៅវិមានសាមគ្គីភាព
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦—











សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា របស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH ) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី





