អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំឱ្យមានជាសួនដាំបន្លែចម្រុះជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពកណ្តោល
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦—









អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំឱ្យមានជាសួនដាំបន្លែចម្រុះ មានដូចជា ត្រកួន ស្ពៃតឿ ស្ពៃចង្កឹះ ជាដើម សម្រាប់ចែកជូនដល់បងប្អូនជនភៀសសឹក ប្រមាណ ១ ៥០០គ្រួសារ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពកណ្តោល ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បន្ថែមពីលើការជួយទំនុកបម្រុងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសប្បុរសជននានា ដោយក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះទៅដល់ទីតាំងនេះ និងផ្តិតយករូបភាព នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា





