សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនជនភៀសសឹកចំនួន ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ
AKP ព្រះវិហារ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ --





សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ១៨០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន និងកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
រូបថត៖ AKP-ព្រះវិហារ




