ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ --








ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍រត់ប្រណាំងនេះ គ្រោងនឹងរៀបចំនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្នុងគោលបំណងរត់ប្រណាំង ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់។
រូបថត៖ យឹម សុវឌ្ឍនា





