ពិធីដាំកូនឈើចំនួន ១ម៉ឺនដើម ក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអី AEON ជប៉ុន និងអាជ្ញាធរជាតិអប្សរា
AKP សៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥--









លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Neoya Okada សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន (AEON) រួមជាមួយជន ជាតិជប៉ុនចំនួន ៤៥០នាក់ និងបងប្អូនខ្មែរចំនួន ៣៥០នាក់ រួមគ្នាដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរ នៅផ្នែកខាងកើតប្រាសាទប្រី នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងមូលនិធិអីអន AEON ជប៉ុន និងអាជ្ញាធរជាតិអប្សរា។
រូបថត៖ ឃុត សៅ





