គណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ស្វែងយល់ពីសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ
AKPខេត្តព្រះសីហនុថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦–ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ ទទួលជំនូបសម្តែងការគួសមជាមួយប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ដឹកនាំដោយលោក HUANG CHENGAN ប្រធានសមគម និងជាប្រធានក្រុមប្រឹក្សាសមាគម សេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន នៃក្រុមហ៊ុន Aozhan Industrial Co.,Ltd។

នារសៀលថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ដំណើទស្សនកិច្ចប្រតិភូសហ គ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ដែល បានមកដល់ខេត្តព្រះសីហនុ ជាទឹកដីតំបន់ឆ្នេរដ៏ ស្រស់បំព្រង ព្រមទាំងបាន រំលេចពីទំនាក់ទំនងរវាងកម្ពុជា ចិ ន ជាទំនាក់ទំនងមិត្តភាព ទំនាក់ទំនងដែកថែប និងជាទំនាក់ទំនងមិត្តភាពគ្រប់ជ្រុង ជ្រោយត្រូវ បានពង្រឹងជា បន្តបន្ទាប់ដែលមានទំនាក់ទំនងជាយូរអង្វែង ស៊ីចង្វាក់ស្របតាមគោលនយោ បាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា គឺយុទ្ធសាស្រ្តចតុកោណ និងបន្តមកយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រវាង ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិ បតីចិន ស៊ី ជិនពីង ។ ខេត្តព្រះសីហនុ ទទួលបានសមិទ្ធិផលជា ច្រើនមានដូចជា ផ្លូវល្បឿនលៀន តំបន់សេដ្ឋកិច្ចពិសេស ដែលមានអ្នកវិនិយោគិនចិនមកកាន់ខេត្តព្រះសីហនុ។


ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានជំរាបជូនពីកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ដែលមានវិស័យទេសចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្ម មានទីក្រុងកំពង់ផែសមុទ្រអន្តរជាតិ ជា ពិសេសសម្រស់តំបន់ឆ្នេរ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះ នាទិសនារតី និងជាប់ជាឆ្នេរសមុទ្រស្អាតជាងគេលើសកលោកផងដែរ។ខេត្តព្រះសីហនុ ជាខេត្តស្នូល នៃខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំង៤ នៃកម្ពុជា ។ ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដ៏សម្បុរបែបមានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ចំពោះផ្លូវ ទឹក មានកំពង់ ផែអន្តរជាតិចំនួន៣ កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍជា ៣តំណាក់កាល និងគ្រោងបញ្ចប់នៅឆ្នាំ២០៣០ មានជម្រៅទឹក ១៧,៥០ម៉ែត្រ អាចឪ្យនាវាមានទម្ងន់ផ្ទុក ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវគោក តភ្ជាប់ទៅរាជធានី ខេត្ត មានដូចជា ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ។ ផ្លូវអាកាស មានផ្លូវរត់ ប្រវែង ៣ ៣០០ម៉ែត្រវែងជាងនៅរាជធានីភ្នំពេញ។ រាជរដ្ឋាភិបាល បានមើល ឃើញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ព្រមទាំងបានរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ដោយចែកជា ៤ហ្សូន ក្នុងនោះ ១.តំបន់ឧស្សាហកម្ម ភស្តុភាកម្ម សួនឧស្សាហកម្ម ជាមជ្ឍមណ្ឌលភស្តុភាកម្ម ២.តំបន់ទីក្រុងសមា ហរណកម្ម បង្កើតជាទីក្រុងរស់នៅ មជ្ឍមណ្ឌលពាណិជ្ជកម្ម មជ្ឍមណ្ឌលហិរញ្ញវត្ថុអន្តរ ជាតិ ៣.តំបន់ទេសចរណ៍ធម្មជាតិ កោះ ៤.តំបន់កសិ ឧស្សាហកម្ម និងវារីវប្បកម្ម ។ គោលដៅរបស់រដ្ឋា ភិ បាល ដើម្បីរុញខេត្តព្រះសីហនុទៅថ្ងៃអនាគត។


លោក HUANG CHENGAN ប្រធានសមគម និងជាប្រធានក្រុមប្រឹក្សាសមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង នៃក្រុមហ៊ុន Aozhan Industrial Co.,Ltd បានថ្លែងអំណគុណ ឯកឧត្តម អភិបាលខេត្ត និងសហការី ដែលបាន ទទួលស្វាគមន៍សមាគម សេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង នាពេលនេះ។ លោកបាន បញ្ជាក់ថា នេះជាការមកទស្សកិច្ចនៅប្រទេសកម្ពុជាជាលើកទី២ របស់លោក ដែលបាននាំមកនូវសមាជិក សមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្ត ជីជាំង មកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាពិសេសការមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ពីសក្តានុវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីស្វែងយល់ និងការបោះទុនវិនិ យោគនៅខេត្តព្រះសីហនុ ព្រោះប្រតិភូរបស់លោកភាគច្រើន គឺជាក្រុមហ៊ុនគ្រឿងសំណង់ និងភ្លើង ដើម្បីមានឪកាសរួមគ្នាធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ទន្ទឹមនោះ លោក ប្រធានគណៈប្រតិភូ ក៏បានអញ្ជើញឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ទៅទស្សនកិច្ចនៅខេត្តជីជាំង ក្នុងសហគមសហ គ្រាសធុនតូច និងមធ្យមខេត្តជីជាំង ទន្ទឹមនោះ លោកក៍ចង់វិនិយោគនៅខេត្តព្រះសីហនុ ដោយបង្កើតរោងចក្រដុតសម្រាម ដើម្បីបំលែងជាថាមពលអគ្គិសនី នៅខេត្តព្រះសីហនុ ផងដែរ ៕
ដោយ៖ ងូ សុមុនី





