រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥–










ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោល នយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) លោក LU Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ-ឡានឆាងកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ និងពិសាអាហារពេលល្ងាចនៅបរិវេណភូមិបុរាណ នៃសណ្ឋាគារបុរីអង្គរ រីសត និងស្បា ជាមួយមុខម្ហូបខ្មែរ អមដោយការសម្តែងរបាំប្រពៃណីខ្មែរ។
រូបថត៖ ឃុត សៅ





