គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--







ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការ គ.ជ.ប រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈ ៖ ១. កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ២. ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤ ១០៤ រូប ឱ្យបម្រើការងារតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រាប់ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ៣. ខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និង៤. ផ្សេងៗ។
រូបថត៖ គ.ជ.ប





