សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីអាកាសយានដ្ឋានវ៉ាតី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
AKP វៀងចន្ទន៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥—







សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានវ៉ាតី រដ្ឋធានីវៀងចន្ទន៍ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ប្រកបដោយជោគជ័យ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ





