សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការផ្លាស់ប្តូររដ្ឋមន្ត្រីដូចពាក្យចចាមអារាមនោះទេ
AKP ភ្នំពេញ ថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២៥--
ដើម្បីលុបបំបាត់ការនិយាយតគ្នានោះសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា មិនមានការផ្លាស់ប្ដូររដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួនដូចពាក្យចចាមអារាមនិយាយតគ្នានោះទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះ ទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅកា រងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិនចង់និយាយទេរឿងនេះទេ វាមិនចង់ទេ! មិន មែន ជារឿងព័ត៌មានក្លែងក្លាយលើប្រព័ន្ធអ៊ីនធើណេតទេ គឺរឿងពាក្យចចាមអារាម …ដែល ចែករំលែកតាមនេះគឺរឿងដូររដ្ឋមន្ត្រីនៅក្រសួងប៉ុន្មានទៀត! មិនចេះចប់តាំងពីចុងឆ្នាំហើយ មកដល់ ពេលនេះហើយរឿងនេះមានគេប្រាប់ថាយើងត្រូវដូររដ្ឋមន្ត្រីចំនួន៦ទៀត ហើយ មន្ត្រីមិនចាំបាច់ធ្វើការទេ គង់តែដូររដ្ឋមន្ត្រីឬមេថ្មីមក»។

សម្តេចបវរធិបតីនាយរដ្ឋមន្ត្រីបានបន្ត៖«ខ្ញុំមិនចង់និយាយជាសាធារណៈទេ ហើយខ្ញុំ បាន ប្រាប់ទៅរដ្ឋមន្ត្រីពាក់ព័ន្ធសូមប្រាប់អ្នកដែលពាក់ព័ន្ធផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ មានគេប្រាប់ ថាមានគេនិយាយទៀតហើយមិនទាន់ចប់ទេ។ ចំណុចនេះសម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖« ឥលូវនេះខ្ញុំសូមប្រកាសតែម្តងទៅ តើដូររដ្ឋមន្ត្រីអ្វី? បើនាយករដ្ឋមន្ត្រីមិនដឹងផង ហើយយូរទៅប្រពន្ធខ្ញុំថាខ្ញុំលាក់គាត់ទៀត…។ ខ្ញុំសូមបញ្ជាក់ថាការស្នើសុំផ្លាស់ប្តូររដ្ឋមន្ត្រី ឬមួយសមាជិករាជរដ្ឋាភិបាល ជាសិទ្ធិនិងឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី តែពេលនេះនាយករដ្ឋមន្ត្រីមិនដឹងផង ដូច្នេះកុំព្រួយបារម្មណ៍ថាមានរដ្ឋមន្ត្រីក្រសួងណាត្រូវដូរទៀតនោះទេ។ អីញ្ចឹងសូមរំលត់ចោលទៅរឿងនេះ ព្រោះថាមិន ត្រូវ មានការដូររដ្ឋមន្ត្រីណាទៀតទេពេលនេះ»។

ជាមួយគ្នានោះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមន្ត្រីនៅតាមក្រសួងស្ថាប័ន ទាំងអស់ខិតខំធ្វើការទៅទោះបីរដ្ឋមន្ត្រីណាក៏ដោយ។កុំរង់ចាំមេណាឱ្យសោះព្រោះសិទ្ធិ ការស្នើសុំចាត់តាំងមន្ត្រីជាសិទ្ធិរបស់រដ្ឋមន្ត្រី ប៉ុន្តែរង់ចាំអ៊ុតមើលរដ្ឋមន្ត្រីណាក្រែងរដ្ឋមន្ត្រីស្នើសុំ ដូរខ្លួន ឯងចេញទៅ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថានៅពេលនេះប្រសិនបើសម្តេចមិនប្រកាសនៅពេលនេះរឿងផ្លាស់ប្តូរនោះទេ គឺរឿងនេះមិនចប់នោះទេ។ សម្តេចបវរធិបតី បាន អះអាងថា ពេលនេះនាយករដ្ឋមន្ត្រីមិនបានដឹងរឿងហ្នឹងទេ ប៉ុន្តែដឹងតែរដ្ឋមន្ត្រីមួយៗ កំពុងតែ ខិតខំបំពេញការងាររបស់ខ្លួន ហើយត្រូវរក្សាលំនឹងបន្តទៀត។
ពាក់ព័ន្ធព៍ត៌មានផ្លាស់ប្តូររដ្ឋមន្ត្រីនេះដែរត្រូវបានសម្តេចបវរធិបតីបានឱ្យដឹងថា មានរដ្ឋមន្ត្រីមួយភ័យក៏បានសួរសម្តេចយ៉ាងដូច្នេះថា៖«សម្តេចខ្ញុំលឺពីឧញ៉ាផ្សេងៗថាសម្តេចផ្លាស់ប្តូរខ្ញុំ? ខ្ញុំ ឆ្លើយថាចុមអ្នកណាប្តូរបើខ្ញុំមិនដឹងផង! អត់ទេ ខិតខំធ្វើតែការងារទៅ ព្រោះថារដ្ឋមន្ត្រីគឺ កោ សិការរបស់ជាតិ។សុំកុំគិតការងាររបស់ខ្ញុំ ទុកឱ្យខ្ញុំធ្វើទៅល្អជាង៕
ដោយ៖ ប៊ុនរិទ្ធ





