អង្គការ WWF ផ្តល់ថាមពលសូឡា និងឧបករណ៍សំខាន់ៗ ដល់ស្នាក់ការល្បាតនៅតំបន់ព្រៃលិចទឹកមេគង្គ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការ WWF ផ្តល់ឧបករណ៍ថាមពលសូឡា និងឧបករណ៍សំខាន់ៗផ្សេងទៀតដល់ស្នាក់ការល្បាតនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។ នេះបើតាមការឱ្យដឹងពីមន្រ្តី អង្គការ WWF នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

អង្គការ WWF បានប្រារព្ធពិធីប្រគល់ និងដំឡើងប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យចំនួនពីរនៅស្នាក់ការល្បាតនៃដែនជម្រកសត្វព្រៃសំបូរ និងព្រែកប្រសព្វ កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះមានការសហការជាមួយមន្ទីរបរិស្ថានខេត្តក្រចេះ និងសមាជិកសហគមន៍មូលដ្ឋាន។ តាមរយៈឧបករណ៍ទាំងនេះនឹងផ្តល់ថាមពលរហូតដល់9,775 kWh ក្នុងមួយតំបន់ពេញមួយឆ្នាំ គឺគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពល ក៏ដូចជាគាំទ្រដល់សកម្មភាពល្បាតសំខាន់ៗ។ អង្គការ WWF ក៏បានផ្តល់ឧបករណ៍សំខាន់ៗដល់មន្ត្រីឧទ្យានុរក្ស PDoE ចំនួន ១៣ នាក់ និងសមាជិកល្បាតសហគមន៍ចំនួនប្រាំពីរ ដែលមានចំនួន៧៤ នាក់ រួមទាំងអាវសុវត្ថិភាព ឧបករណ៍ជួសជុលម៉ូតូ កាបូបស្ពាយ តង់ អាវ មួកសុវត្ថិភាព និងអង្រឹង។

ជាមួយនឹងការផ្គត់ផ្គង់ និងថាមពលសំខាន់ៗ ក្រុមល្បាតរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដែនជម្រកសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





