អង្គការ WWF និងរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាជំរុញគោលនយោបាយបរិស្ថានសំខាន់ៗឆ្ពោះទៅមុខ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥-- មន្ត្រីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ថា កាលពីពេលថ្មីៗនេះ អង្គការ WWF និងដៃគូរាជរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិជីវៈចម្រុះជាតិ (NBSAP) របស់ប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌ Kunming-Montreal ។
លោក Dipankar Patnaik នាយកកម្មវិធីអភិរក្សរបស់អង្គការ WWF បានលើកឡើងពីតម្រូវការសម្រាប់ការសហការយ៉ាងរឹងមាំជាមួយក្រសួងបរិស្ថាន ដើម្បីឱ្យកិច្ចការទាំងអស់ស្របគ្នាទៅនឹងយុទ្ធសាស្ត្រសំខាន់ៗរបស់យើង។ យើងក៏បានចែករំលែកអនុសាសន៍ និងការរកឃើញមូលដ្ឋានដើម្បីបង្កើនការអនុវត្ត NBSAP ។


តាមរយៈគម្រោង Mekong in Balance អង្គការ WWF កំពុងធ្វើការរួមគ្នាជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីកសាងគោលនយោបាយជាតិដ៏រឹងមាំ ដែលធានាអនាគតសម្រាប់មនុស្ស និងធម្មជាតិ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





