ទុយនីស៊ីបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលមួយខែទៀត
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- រដ្ឋាភិបាលទុយនីស៊ីបានចេញសេចក្ដីប្រកាសមួយដើម្បីបន្តការប្រកាសភាពអាសន្ន (SoE) ដែលបានដាក់នៅទូទាំងប្រទេសសម្រាប់រយៈពេលមួយខែទៀត។
យោងតាមសារព័ត៌មាន Journal of the Republic of Tunisia ដែលជាកាសែតផ្លូវការប្រចាំសប្តាហ៍ បានឱ្យដឹងថា សេចក្ដីប្រកាសដែលចុះហត្ថលេខាដោយប្រធានាធិបតីទុយនីស៊ី លោក កៃស៍ សេដ (Kais Saied) បាននិយាយថា ការប្រកាសភាពអាសន្នជាលើកដំបូងនៅក្នុងឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ការប្រកាសភាពអាសន្នទុយនីស៊ីផ្តល់អំណាចពិសេសដល់អាជ្ញាធររួមមានការចាប់ខ្លួននៅក្នុងផ្ទះ ការហាមឃាត់ការប្រជុំផ្លូវការ ការដាក់បម្រាមគោចរ ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានដែលគ្មានការអនុញ្ញាតពីតុលាការ។
ការប្រកាសភាពអាសន្ននៅក្នុងប្រទេសទុយនីស៊ីត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកលើឡានក្រុងរបស់ឆ្មាំប្រធានាធិបតីដោយសម្លាប់ភ្នាក់ងារចំនួន ១២នាក់។ នៅចុងខែមករារដ្ឋាភិបាលទុយនីស៊ីបានបន្តការប្រកាសភាពអាសន្នរហូតដល់ចុងឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





