ស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ៤គ្រួសារ នៅស្រុកស្វាយអន្ទរ បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង.និងក្រុមការងារអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥នាក់ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នាឱកាសនោះ ក្រុមការងារ បាននាំយកនូវសារអប់រំស្ដីពី (សុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ មេរោគអេដស៍/ជំងឺអេដស៍ និងការថែទាំសុខភាពបឋម) វិជ្ជាង្គ្រោះបឋម និងគោលការគ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។


សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ ទឹកត្រចៀកកាំ ២យួរ និងថវិកាចំនួន ១០០,០០០រៀល។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៦ សាខាខេត្ត បានផ្តល់អំណោយមនុស្សធម៌ ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនដល់ស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៣៤គ្រួសារ(ស្រ្តីមានផ្ទៃពោះ ១៣នាក់ និងស្ត្រីមានកូនតូច ២១នាក់) នៅក្រុង-ស្រុក ចំនួន ៧ គឺ៖ ស្រុកពាមរក៍ ពាមជរ ព្រះស្តេច ក្រុងព្រៃវែង ពារាំង ពោធិ៍រៀង និងស្រុកកំចាយមារ។


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





