លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំអញ្ជើញចុះសួរសុខទុក្ខនាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
AKPកំពង់ធំថ្ងៃទី២ខែតុលាឆ្នាំ២០២៦--
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខនាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅភូមិក្ដីសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីរសៀលថ្ងៃទី០១ខែតុលាឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខនាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានចំនួនពីររូប÷លោក វរសេនីយ៍ឯកថាច់ ចាន់បូរ៉ុម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំនិងលោកវរសេនីយ៍ត្រី គល់ ឈឿន អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិក្ដីសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានលើកឡើងបន្តថា នេះជាការយកចិត្តទុកដាក់ពី ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

នាឱកាសនោះលោកវរសេនីយ៍ឯក ថាច់ ចាន់បូរ៉ុម មេបញ្ជាការរងខេត្តបានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គោរពជូនពរសូមឱ្យមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបាននាំយកគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ១០០គីឡូក្រាម មីចំនួន២កេសទឹកបរិសុទ្ធ២កេសទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ព្រមទាំងកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន៤លានរៀលប្រគល់ជូនដល់លោកទាំងពីរ៕
ដោយ៖ ស៊ុម វណ្ណា





