រដ្ឋបាលខេត្តព្រះសីហនុរៀបចំ “ពិធីអបអរសាទរទិវារំលឹកខួប ៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា”
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម “ពិធីអបអរសាទរទិវារំលឹកខួប ៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា” នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។


ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិ បាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តព្រះសីហនុ ។


យោងតាមផែនការណែ នាំលេខ ០៩/២០២៦ គ.ជ.ប.អ របស់គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងលិខិតណែនាំលេខសេចក្តីជូនដំណឹងលេខ ២៣/២០២៦ គជបអ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មាធិ ការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធី អបអរសាទរ អមដោយ ការរៀបចំដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនៅវេលាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកា ៧មករា (វិមានឯករាជ្យ) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឪកាសរៀបចំ “ពិធីអបអរសាទរទិវារំលឹកខួប ៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា” រដ្ឋបាលខេត្តព្រះសីហនុ បានរៀប ចំបែងចែកជា ២៣ផែន ដើម្បីដាក់ក្រពុំបិណ្ឌផ្កា ឈូកទៅតាមផែននិមួយៗតាមការគ្រោងទុកប្រកបដោយបរិយាកាសស្និតស្នាល និងជោគជ័យ ព្រោះរដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់រដ្ឋ នៃព្រះរាជាណា ចក្រកម្ពុជាដែលបានធានានូវឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសជាតិ ឪ្យកាន់តែរីកចម្រើន សម្បូររុងរឿងជានិច្ចនិរន្តរ៍ ៕
ដោយ៖ងូ សុមុនី





