ឯកឧត្តម នេត្រ ភក្រ្តា ដឹកនាំគណៈប្រ តិភូដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរខួប៣៣ឆ្នាំទិវាប្រកាសរដ្ឋធម្មនុញ្ញ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រី ក្រសួងព័ត៏មាន បានដឹកនាំគណៈប្រតិភូក្រសួង ដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធ ម្មនុញ្ញ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួប ទី៣៣ឆ្នាំ ដែលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច ក្រកម្ពុជា(២៤ កញ្ញា ឆ្នាំ ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦)។ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំ ណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជា ជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅ ក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជ ក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។

នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មក ដល់ឆ្នាំ២០២៦ គឺរដ្ឋធម្មនុញ្ញកម្ពុជាមានអាយុកាល៣៣ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺទី១,អំណាចនីតិបញ្ញត្តិទី២,នីតិ ប្រតិបត្តិ ទី៣,តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូល ដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម៕
ដោយ៖ សួស សំរិត





