សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ស្ថាបនិកក្រុមហ៊ុន G Adventures ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃី២៣ ខែកញ្ញា ឆ្នាំ២០២៦—





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស ហើយក្រុមហ៊ុនបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
រូបថត៖ គល់ រ៉េននី





