ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១២២ គ្រួសារ នៅក្រុងសួង បានទទួល អំណោយមនុស្សធម៌ ពីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ
AKPភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៧៦--
ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:ក ម្មាធិការសាខា បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា ទៅផ្ដល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១២២គ្រួសារ មកពីសង្កាត់វិហារលួង និងសង្កាត់សួង នៅក្នុងបរិវេណសាលាក្រុងសួង ខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬសាសនា អ្វីឡើយ។


ឯកឧត្តម បានមានប្រសាសន៍ឱ្យបងប្អូនយកចិត្តទុកដាក់ដាំដំណាំជុំវិញផ្ទះ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ថែទាំសុខភាព បង្ការជំងឺផ្សេងៗ ដោយទទួលទានទឹកឆ្អិន ព្រមទាំងណែនាំកូនចៅកុំប្រព្រឹទ្ធអំពើអបាយមុខ ជៀសឆ្ងាយល្បែងស៊ីសង និងគ្រឿងញៀន ខិតខំរៀនសូត្រក្លាយជាអ្នកបន្តវេនរបស់សង្គមជាតិ។
បងប្អូនទាំង ១២២គ្រួសារក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអៀវ ២ដប, ទឹកត្រី ២ដប, ប្រេងឆា ១ដប និងថវិកា៣០.០០០រៀលផងដែរ៕


ដោយ៖ពេជ្រ សំអឿន ,ប្រភព កាកបាទក្រហមកម្ពុជា





