អង្គការ FAO ប្រារព្ធខួប ៧ ឆ្នាំនៃវឌ្ឍនភាពលើវិស័យទិន្នន័យកសិកម្មនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- អង្គការ FAO បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារពិ ភពលោក (World Bank) អង្គការ IFAD និងអង្គការ Global Partnership for Sustainable Development Data ដើម្បីប្រារព្ធខួប ៧ ឆ្នាំនៃវឌ្ឍនភាពលើវិស័យទិន្នន័យកសិកម្ម នៅរាជធានីភ្នំពេញ ។ នេះបើតាមការឱ្យដឹងពីអង្គការ FAOនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។

ចាប់តាំងពីឆ្នាំ ២០១៩ មក កម្ពុជាបាន បញ្ចប់ការស្ទង់មតិកសិកម្មកម្ពុជាចំនួន ៧ ជុំ ដែលជាចំនួនច្រើនជាងប្រទេសដទៃទៀតនៅក្នុងគំនិតផ្តួចផ្តើមនេះ បានសម្ភាសគ្រួសារកសិករជាង ១០០ ០០០ គ្រួសារ ក្លាយជាការស្ទង់មតិថ្នាក់ជាតិដំបូងគេដែលប្រើប្រាស់ថេប្លេត (tablets) ទាំងស្រុង ដែលជាវិធីសាស្ត្រមួយត្រូវបានយកទៅអនុវត្តផងដែរចំពោះការស្ទង់មតិសេដ្ឋកិច្ច-សង្គម និងការស្ទង់មតិប្រជាសាស្ត្រ និងសុខភាព ផ្សព្វផ្សាយទិន្នន័យលម្អិត ដែលត្រូវបានលាក់អត្តសញ្ញាណបុគ្គល នៅលើប្រព័ន្ធអនឡាញសម្រាប់រាល់ជុំនៃការស្ទង់មតិ រាយការណ៍អំពីសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំនួន ៤ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាលើកដំបូង ។

អ្វីដែលសំខាន់បំផុតនោះគឺ ការស្ទង់មតិនៅឆ្នាំ២០២៥ ត្រូវបានផ្តល់ហិរញ្ញប្ប ទានទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយការចុះប្រមូលទិន្នន័យនៅតាមមូលដ្ឋានសម្រាប់ ឆ្នាំ២០២៦ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះ ទិន្នន័យកសិកម្មបានក្លាយជាទ្រព្យសម្បត្តិជាតិ មិនមែនគ្រាន់តែជាគម្រោងរបស់ដៃគូអភិវឌ្ឍន៍នោះទេ ។

អង្គការ FAO បន្តសហការជាមួយ NIS និង MAFF លើជំហានបន្ទាប់ គឺការប្រែក្លាយទិន្នន័យទៅជាការសម្រេចចិត្ត ដោយប្រើប្រាស់ការវិភាគកម្រិតខ្ពស់ បច្ចេកវិទ្យារៀនសូត្ររបស់ម៉ាស៊ីន (machine learning) និងការសង្កេតមើលផែនដី ៕
ដោយ៖ណយ នឿន ប្រភព៖FAO





