លោកជំទាវ ចម និម្មល អញ្ជើញចូលរួមពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» នៅទីក្រុងណាននីង
AKP ណាននីង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ --







លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា អញ្ជើញចូលរួមពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមក្រោមវត្តមានរបស់ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជនសំខាន់ៗ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
រូបថត៖ ក្រសួងពាណិជ្ជកម្ម



