ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបសហស្ថាបនិកក្រុមហ៊ុន Sunshine by Lissun
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--






ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុញ្ញាតជូន លោក Tarun Gupta សហស្ថាបនិកក្រុមហ៊ុន Sunshine by Lissun ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តោតលើការលើកកម្ពស់វិស័យវេជ្ជបច្ចេកវិទ្យា ការថែទាំ និងអន្តរាគមន៍លើការលូតលាស់របស់កុមារ ការអភិវឌ្ឍធនធានមនុស្ស នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា





