សិក្ខាសាលាស្ដីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្ម សម្រាប់វិស័យ MSMES តាមបែបឌីជីថល»
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ --








សិក្ខាសាលាស្ដីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្ម សម្រាប់វិស័យ MSMES តាមបែបឌីជីថល» ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា តំណាងអង្កការដៃគូ ម្ចាស់រោងចក្រ សហគ្រាស និងម្ចាស់សិប្បកម្មក្នុងខេត្ត នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
រូបថត៖ AKP-កំពង់ឆ្នាំង





