អាជ្ញាធរស៊ីម៉ាក់បំផ្លាញគ្រាប់ប្រភេទM85 របស់ថៃពេលសង្គ្រាមឈ្លានពានទឹកដី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--អាជ្ញាធរស៊ីម៉ាក់បានធ្វើការបំផ្លាញគ្រាប់ប្រភេទM85របស់ថៃដែលបានបាញ់ចូលក្នុងទឹកដីកម្ពុជាពេលសង្គ្រាមឈ្លានពានទឹកដីកម្ពុជាកន្លងមក។
អាជ្ញាធរស៊ីម៉ាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 ដែលមានកម្លាំងរំញ័រ និងគ្រោះថ្នាក់រង្វង់ប្រហែល ២០០ ទៅ ៣០០ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថា ប្រភេទគ្រាប់ដ៏គ្រោះថ្នាក់នេះ បាញ់ចេញពីកាំភ្លើងធំ និងរថក្រោះយោធាថៃ ក្នុងសង្រ្គាមឈ្លានពានកាន់កាប់ទឹកដីនៅតំបន់ប្រាសាទព្រះវិហារ ហើយធ្លាក់ចម្ងាយជាង ២០គីឡូម៉ែត្រ បង្កផលប៉ះពាល់យ៉ាងមហន្តរាយដល់អាយុជីវិត និងវិសាលភាពផ្ទៃដីរយៈពេលវែង។

លោក អ៊ាង សុធា ប្រធានកងរងឯកភាពនៃអង្គការស៊ីម៉ាក់កម្ពុជា បានបង្ហាញពីទិសដៅដែលយោធាថៃ បានបាញ់ស្រោចគ្រាប់ច្រើនប្រភេទមកលើប្រាសាទព្រះវិហារ កាលពីសង្រ្គាមឈ្លានពានទឹកដីកម្ពុជា។ ក្នុងចំណោមគ្រាប់ ១ ៥៩៩គ្រាប់ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាច្រើនគ្រាប់ ដែលខុសច្បាប់អន្តរជាតិ។

សូមបញ្ជាក់ថាក្លឹបអ្នកកាសែតកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត, ស៊ីម៉ាក់ និងអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំស្ថាប័នព័ត៌មានជាតិនិងអន្តរជា តិ៤០ទៅផ្ដិតទិដ្ឋភាពខូចខាតពិត
និងធ្វើសេចក្ដីរាយការណ៍ព័ត៌មានពិតប្រាកដទៅកាន់ពិភព លោក៕

ដោយ៖ប៊ុនរិទ្ធ





