នាវាកងទ័ពជើងទឹករុស្ស៊ី ១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ
AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១១ ខែកកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សីចំនួន ១គ្រឿង ដឹកនាំដោយលោកវរនាវីឯក Andrew amorphous មេបញ្ជាការ នាវា បានដឹកនាំនាវាចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ក្នុងឱកាសចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ជាមូយគ្នានោះដែរ លោក ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍ការចូលចតរបស់នាវាកងទ័ពជើងទឹករុស្ស៊ីមកដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាព និងសុំជូនពរឱ្យនាយ នាយរង ពលនាវិកកងទ័ពជើងទឹករុស្ស៊ីទាំងអស់ទទួលបានសុខសុវត្ថិភាពគ្រប់គ្នាក្នុងបេសកកម្មទស្សនកិច្ច ស្នាក់នៅខេត្តព្រះសីហនុ។

ក្នុងការស្នាក់នៅទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជានេះ គណៈប្រតិភូកងទ័ពជើងទឹករុស្សីមានគម្រោង ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ឯកឧត្ដម មេបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយ ចំនួន ។

លក្ខណៈបច្ចេកទេសនាវា៖ -PEREKOP លេខ៣១០ ជាប្រភេទនាវា Medium sea tanker
-មានបណ្ដោយប្រវែង 138ម៉ែត្រ -ទទឹងប្រវែង 18ម៉ែត្រ
-ជម្រៅទឹក 6ម៉ែត្រ
-ទម្ងន់ផ្ទុក 6 100តោន
-មាននាវឹកចំនួន 391នាក់ ដឹកនាំដោយលោកវរនាវីឯកAndrew amorphous មេបញ្ជាការនាវា ៕

ដោយ ងូ សុមុនី





