អង្គការ World Vision និងអង្គការជាដៃគូជួបប្រជុំចែករំលែកគ្នា ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋដែលជួបការលំបាកនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា World Vision អង្គការវើល រីញូ (World Renew) និងU.S. Embassy Phnom Penh, Cambodia បានជួបប្រជុំចែករំលែករវាងគ្នា ដើម្បីបង្ហាញពីបេសកកម្ម ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងប្រទេសកម្ពុជា។

អង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កិច្ចប្រជុំនេះ ក៏ជាឱកាសដ៏វិសេសវិសាលក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ពិភាក្សាលើទិសដៅការងារដែលមានគោលបំណងរួម និងស្វែងរកវិធីសាស្ត្រនានាក្នុងការសហការគ្នា ដើម្បីពង្រឹងការគាំទ្រដល់សហគមន៍ ព្រមទាំងបង្កើតឱ្យមានផលជះជាវិជ្ជមានយូរអង្វែង ។

អង្គការ World Vision ថា យើងទន្ទឹងរង់ចាំក្នុងការបន្តពង្រឹងទំនាក់ទំនងនេះ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ដើម្បីពង្រីកវិសាលភាពនៃផលជះវិជ្ជមាន ឈានទៅដល់ការជួយសហគមន៍ឱ្យបានកាន់តែច្រើន ព្រមទាំងរួមចំណែកកសាងអនាគតដ៏ប្រសើរសម្រាប់កុមារ និងក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





