ប្រាសាទព្រះវិហារ៖ ការពិតនៅលើដីនៃការឈ្លានពានទឹកដីកម្ពុជា មិនអាចបិទបាំងបានឡើយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦–ការចុះផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) នៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ មានសារៈសំខាន់មួយ៖ «ឱ្យការពិតនៅលើដីនិយាយដោយខ្លួនឯង»។

ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក បានរងការខូចខាតធ្ងន់ធ្ងរពីការវាយប្រហារដោយយោធាថៃនៅអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដី ដូចជា ការដាក់ទូកុងតឺន័រ រាយបន្លាលួស ជីកលេណដ្ឋាន និងសាងសង់ផ្លូវ មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីផ្លាស់ប្តូរស្ថានភាពអធិបតេយ្យភាព ឬខ្សែព្រំដែនបានឡើយ។



បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតការពិតថ្មីលើដី និងមិនបង្កើតព្រំដែនថ្មី។
ការផ្ទៀងផ្ទាត់របស់ AOT គឺជាការផ្ទៀងផ្ទាត់ការពិត។ សន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមពី ការគោរពបទឈប់បាញ់ ការគោរពអធិបតេយ្យភាព និងការគោរពច្បាប់អន្តរជាតិ។ ការឃោសនាដោយវោហាសាស្ត្រអាចបង្កើតរឿងរ៉ាវនិទានកថាដើម្បីការពារការរំលោភច្បាប់អន្តរជាតិ និងការឈ្លានពាន ប៉ុន្តែមិនអាចផ្លាស់ប្តូរការពិត ច្បាប់ ឬព្រំដែនបានទេ។ ការពិតនៅតែជាការពិត!




ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា





