ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួនចំនួន ២៥៧៩០ បណ្ណ ក្នុងស្រុករលាប្អៀរ ស្រុកកំពង់ ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពិធីបានធ្វើឡើងនៅបរិវេណទីលានបាល់ទាត់មុខសាលាខេត្ត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទូលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោក ជំទាវអ្នកតំណាងរាស្រ្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និង លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំដែងនូវការអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពីស្រុកទាំង៣ មានស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ដែលទទួលបាននូវ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយ សុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានចំនួន២៥៧៩០បណ្ណ ជូនប្រជាពលរដ្ឋ ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីអោយបងប្អូនយកទៅ បង្កបង្កើន ផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។

ទន្ទឹមនឹងនេះឯកឧត្តមបានមានប្រសា សន៍បន្តថា ពលរដ្ឋដែលទទួលបានបណ្ណជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងក្នុងបរិបទនេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ជកោណ-ដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ "ប្រសិទ្ធភាព សមិទ្ធកម្ម”។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាន៕


ដោយ៖ បៃ ស៊ីថុន





