បទល្មើសជលក្នុងភូមិសាស្ត្រស្រុកចំនួន ត្រូវបាន កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ នឹងបង្ក្រាប
AKPកំពង់ចាមថ្ងៃទី ០៩ កញ្ញា ឆ្ឆ្នាំ២០២៦--បទល្មើសជលក្នុងភូមិសាស្ត្រ ស្រុកចំនួន៣របស់ខេត្ត មានស្រុកកងមាស ស្រុកជើងព្រៃ និងស្រុកព្រៃឈរត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ ចាម គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ សហការជាមួយអាជ្ញាធរស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលឃុំ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់នៅ នឹងកន្លែង។
លោក លី ស្រុី នាយខណ្ឌជលផលកំពង់ចាមបានឲ្យដឹង ថា នៅថ្ងៃទី៩កញ្ញ ឆ្នាំ២០២៦ នេះ កម្លាំងជំនាញរបស់ខណ្ឌដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលឃុំ បានធ្វើបង្រ្កាបនូវបទល្មើសជលផលចំនួន ៣ករណី ដោយបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់នឹងកន្លែងរួមមាននៅចំណុចក្រោយវត្តរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ និងចំណុចវត្តកំពង់សៀម ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក លី ស្រុី បានបញ្ជាក់ ថា ក្នុងយុទ្ធនាការបង្ក្រាប កម្លាំងយើងសម្រេចបំផ្លាញចោរាល់ វត្ថុតាងនៅនិងកន្លែងរួមមាន ឧបករណ៍ស្បៃមុងចំនួន ៣៣មាត់ របាំងស្បៃមុងប្រវែង ១ ៥៤៥ម៉ែត្រ បង្គោលចម្រឹង ចំនួន ៥៥០ដើម នឹងចាក់លែងកូនត្រីចម្រុះ ចូលក្នុង ដែនធម្មជាតិវិញប្រមាណជាង ១០០គីឡូក្រាម៕

ដោយ៖ ឆាយ ម៉ុត





