ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យជុំវិញផ្សារលើ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦--ថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយា ល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយប្រជាការពារក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM ចុះធ្វើការអប់រំផ្សព្វផ្សាយណែ នាំដល់ប្រជាពលរដ្ឋលក់ដូរតាមផ្ទះ អ្នកលក់ដូរលើដងផ្លូវ ការចតយានយន្តលើដងផ្លូវសាធារណបង្កឪ្យមានភាពអាណាធិបតេយ្យ ជា ពិសេសការកកស្ទះចរា ចរណ៍នៅជុំវិញផ្សារក្រុង ព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាត អនាម័យ បរិស្ថាននៅជុំវិញផ្សារលើនាពេលនេះ ដើម្បីបញ្ចៀបការយល់ដឹងបន្ថែមទៀតដល់ពួកគាត់ បញ្ឈប់ការលក់ដូរនៅលើដងផ្លូវ និងចតឈប់យានយន្តលើចិញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព ការធ្វើចរា ចរណ៍នៅលើដងផ្លូវមិនមានការកកស្ទះ ដើម្បីសម្រួលដល់រថយន្តសង្គ្រោះ ឬរថយន្តពន្លត់អគ្គីភ័យចូលបានងាយស្រួល នៅពេលដែលមានឧបទ្ទវហេតុណាមួយកើតឡើងជាយថាហេតុ ម្យ៉ាងទៀត ដើម្បីលើកកម្ព ស់អនាម័យល្អ និងលើកកម្ពស់សោ ភ័ណភាពទីក្រុងទេស ចរណ៍ខេត្តព្រះសី ហនុឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយ ស្រស់ស្អាត មានអនាម័យល្អ ជាទីក្រុងទេសចរណ៍នាទិសនារតី ។
សូមរម្លឹកផងដែរថា រដ្ឋបាលក្រុងព្រះសី ហនុ បានខិតខំសាងសង់ពង្រីកផ្លូវ បេតុងនៅជុំវិញផ្សារលើឪ្យបានទូលាយ បំរើឪ្យវិស័យដឹកជញ្ជូន និងទេសចរណ៍កាន់តែមានភាពងាយស្រួល ព្រោះផ្សារ លើជាផ្សារមួយដែលបង ប្អូនប្រជាពល រដ្ឋមកពីបណ្តារាជធានី ខេត្តតែងតែចូលមករកទិញគ្រឿងសមុទ្រ មានដូចជា (ក្តាម បង្គា មឹក) ជាពិសេសថែម ទៀតនោះ ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ចូលមកទិញ ក៏ដូចជាការកម្សា ន្តរបស់ភ្ញៀវទេសចរបរទេសផងដែរ។

ទន្ទឹមនោះកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ក៏បានធ្វើការអប់រំឪ្យបងប្អូនប្រជាពលរដ្ឋជាអ្នក ប្រកបអាជីវកម្មទាំងអស់សូមចូលរួមសហការ សម្អាតអនាម័យ និងកុំចតយានយន្តនៅលើដងផ្លូវសាធារណៈធ្វើឪ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ:ជុំវិញផ្សារ កាលណាផ្សារមានអនាម័យល្អ សណ្តាប់ធ្នាប់ល្អ ភ្ញៀវទេសចរនឹងមកកាន់ខេត្តព្រះសីហនុកាន់តែច្រើននៅពេលខាងមុខ ហើយដើម្បីអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នាចូលរួមសម្អាតតែប៉ុណ្ណោះ ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា ៕

ដោយ៖ ងូ សុមុនី





