លោក ពូទីន កោតសរសើរចំពោះចំណងមិត្តភាពទ្វេភាគីនៃទំនាក់ទំនងរុស្ស៊ី-ប្រេស៊ីលដែលមានការរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារអបអរសាទរទៅកាន់លោក លូឡា ដា ស៊ីលវ៉ាប្រធានាធិបតីប្រេស៊ីល ដែលជាសារកិត្តិយសសម្រាប់ទិវាឯករាជ្យរបស់ប្រទេសនៅតំបន់អាម៉េរិកខាងត្បូងមួយនេះ។
ទូរលេខមួយដែលផ្ញើដោយប្រធានាធិបតីរុស្ស៊ីទៅកាន់សមភាគីប្រេស៊ីលរបស់លោក បានសរសេរថា «ទំនាក់ទំនងរវាងរុស្ស៊ី និងប្រេស៊ីលកំពុងអភិវឌ្ឍន៍ដោយជោគជ័យក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រ។ប្រទេសរបស់យើងសហការគ្នាយ៉ាងសកម្មលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្រុមប្រទេសប្រ៊ីកស៍ (BRICS) ក្រុមប្រទេស G20 និងរចនាសម្ព័ន្ធពហុភាគីផ្សេងៗទៀត»។
លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្ស៊ី និងប្រេស៊ីលនឹងបន្តពង្រឹងវិសាលភាពពេញលេញនៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលទទួលបានឯករាជ្យពីប្រទេសព័រទុយហ្គាល់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៨២២៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





