ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន អញ្ជើញចូលរួមព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–











ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញចូលរួមព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ នៅមុខសួនច្បារវត្តបទុមវតី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុបចំនួន ៣ ៦១៥នាក់ រួមមានអត្តពលិកខ្មែរចំនួន ៣ ២១០នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ខណៈប្រទេសចូលរួមច្រើនជាងគេ គឺមានហ្វីលីពីន, សហរដ្ឋអាមេរិក, ព្រីតថេន, ជប៉ុន និងអូស្ត្រាលី។
ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា។
រូបថត៖ យឹម សុវឌ្ឍនា





