ប្រជាជនជប៉ុនចាប់ផ្តើមផ្តល់អាហារតាមសាលារៀនរហូតដល់តំបន់ជនភៀសសឹក ខេត្តព្រវិហារ តារយ: WFP
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--កម្មវិធីស្បៀងអាហារពិភពលោក WFP និងក្រសួងអប់រំ យុវជន និង កីឡា ចាប់ផ្តើមពីការផ្តល់អាហារតាមសាលារៀនរហូតដល់តំបន់ជនភៀសសឹកដោយសារជម្លោះព្រំ ដែន ការខិតខំប្រឹងប្រែងនេះនឹងនៅតែបន្ត ដើម្បីគាំទ្រដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន នៅខេត្តព្រះវិហារ ។

កម្មវិធីស្បៀងអាហារពិភពលោក WFP បានឱ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ថា ក្នុងអំឡុងទស្សនកិច្ចជាមួយ នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក WFP លោកស្រី ឃ្យុងណាន់ ផាក រួមទាំងអាជ្ញាធរមូលដ្ឋាន និង ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារយើង បានជួបជាមួយក្រុមគ្រួសារជនភៀសសឹក និងសំណេះសំណាលបទពិសោធន៍ ក៏ដូចជាបានធ្វើការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តិនេះ ។

ដោយមានការគាំទ្រដ៏សប្បុរសរបស់ប្រជាជនជប៉ុន សហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន បានទទួលជំនួយយ៉ាងសំខាន់ ជាមួយកម្មវិធីផ្តល់អាហារពេលព្រឹកដល់សិស្សានុសិស្ស ដែលជាផ្នែមមួយជួយឱ្យកុមាររក្សាបានសុខភាពល្អ អាចបន្តការសិក្សា និងរក្សាក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាង ៕


ដោយ ណយ នឿន (ប្រភព៖𝗪𝗙𝗣)





