មន្ទីរកសិកម្មបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការគ្រប់គ្រងផលិតផលកសិកម្មបន្លែដល់សមាជិក សហគមន៍កសិកម្មបន្លែសុវត្ថិភាព ឃុំសំរុង
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦---
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ រិទ្ធី មន្ត្រីបង្គោល Post Harvest នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តព្រះសីហនុ និងក្រុមការងារទទួ លបន្ទុកអនុវត្តកម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការគ្រប់គ្រងផលិតផលកសិកម្មលើខ្សែច្រវាក់តំលៃបន្លែដល់សមា ជិកសហគ មន៍កសិកម្មបន្លែសុវត្ថិភាព ស្ថិតនៅឃុំសំរុងក្រោម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅអគារប្រមូលផ្តុំបន្លែសុវត្ថិភាពភូមិសំរុងក្រោម។
លោក សុខ រិទ្ធី មន្ត្រីបង្គោល Post Harvest នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឪ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដូចជា ១.រក្សាគុណភាពបន្លែ។ ២.រក្សាសោភ័ណភាពបន្លែ ៣.រក្សាតម្លៃអាហារូបត្ថម្ភរបស់បន្លែឱ្យបានយូរ។
លោក សុខ រិទ្ធី បាន បញ្ជាក់ថា ចំពោះលទ្ធផល នៃវគ្គបណ្តុះបណ្តាលគណៈកម្មាធិការ និងសមា ជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង បាន យល់ដឹងស្តីពី


១.ការប្រមូលផល (Harvesting)
-ពេលវេលាគួរប្រមូលផល នៅពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ ដើម្បីកាត់បន្ថយកម្ដៅក្នុងបន្លែ។
-បច្ចេកទេសប្រើឧបករណ៍ ដែលមានមុខមុត ដើម្បីកាត់បន្ថយការជាំ ឬដាច់រយះ ដែលជាប្រភពចូល នៃមេរោគ។
២.ការសម្អាត និងការជ្រើសរើស (Cleaning & Sorting)
-ការសម្អាតកាត់ស្លឹកដែលទុំរលួយ ឬផ្នែកដែលខូចចេញ។ លាងជម្រះដី ឬ កម្ទេចកម្ទីផ្សេងៗដោយទឹកស្អាត។
-ការជ្រើសរើស និងបែងចែកបន្លែតាមទំហំ រូបរាង និងកម្រិតនៃភាពទុំ។ ត្រូវញែកបន្លែដែលមានជំងឺ ឬជាំចេញពីគ្នា ដើម្បីការពារកុំឱ្យឆ្លងដល់បន្លែល្អ។
៣.ការកាត់បន្ថយកម្ដៅ (Pre-cooling)
-ក្រោយប្រមូលផលបន្លែ សុវត្ថិភាព នៅមានកម្ដៅពីកម្ដៅថ្ងៃ និងការដក ដង្ហើមរបស់វា។ ការដាក់បន្លែក្នុងម្លប់ ឬកន្លែងដែល មានខ្យល់ចេញចូលភ្លាមៗ ជួយពន្យារការស្រពោន និងរក្សាភាពស្រស់បានយូ ។
៤.ការវេចខ្ចប់ (Packaging)
-ប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលសមស្របដូចជា កន្ត្រកជ័រ ធុងស្នោ ឬថង់ប្លាស្ទិកដែលមានចំហាយខ្យល់។
-ការវេចខ្ចប់មិនត្រូវណែន ពេកទេ ដើម្បីជៀសវាងការសង្កត់គ្នាបណ្តាលឱ្យជាំ ដើម្បីឱ្យមានលំហូរខ្យល់។
៥.ការរក្សាទុក (Storage)
-សីតុណ្ហភាពបន្លែភាគ ច្រើនត្រូវការសីតុណ្ហភាពទាប (ប្រហែល ៥អង្សាសេ ទៅ ១០ អង្សាសេ ដើម្បីកាត់បន្ថយសកម្មភាពមេតាបូលីស។
-រក្សាសំណើមឱ្យបានខ្ពស់ (ប្រហែល ៨៥% ទៅ ៩៥%) ដើម្បីការពារកុំឱ្យបន្លែបាត់បង់ជាតិទឹក និងស្រពោន។
៦.ការដឹកជញ្ជូន (Transportation)
-គួរដឹកជញ្ជូននៅពេលយប់ ឬប្រើឡានដែលមាន ប្រព័ន្ធត្រជាក់។
-រៀបចំការដាក់ឱ្យមានសណ្តាប់ធ្នាប់ ដើម្បីកុំឱ្យមាន ការរង្គើខ្លាំងបណ្តាលឱ្យបន្លែខូចរូបរាងដើម ។


មន្ទីរកសិកម្មខេត្តព្រះសីហនុ បានធ្វើការបណ្តុះបណ្តាលបច្ចេកទេសការ ដាំដុះបន្លែសរីរាង្គ ការប្រមូលផល និងការរក្សាាទុកបន្លែឪ្យមានគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សិលា ទន្ទឹមនោះ មន្ទីរក៏បានចង ក្រងសហគមន៍ចិញ្ចឹមមាន់ស្រែ នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សិលា ដើម្បីបង្កើនជីវភាពគ្រួសារប្រជា ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសថែមទៀតនោះសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការនាំ ចូលបន្លែ មាន់ស្រែមកពីបណ្តាខេត្ត រាជធានីនានា និងប្រទេសជិតខាងមកកាន់ខេត្តព្រះសីហនុ ៕

ដោយ៖ ងូ សុមុនី





