ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកអគ្គរដ្ឋទូតកូរ៉េ អញ្ជើញជាអធិបតី កម្មវិធីជួបជុំអតីតនិស្សិតកម្ពុជាពីសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦--









ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញជាអធិបតី កម្មវិធីជួបជុំអតីតនិស្សិតកម្ពុជាពីសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ (KAAC) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) អតីតនិស្សិតកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ (GKS) កម្មវិធីអាហារូបករណ៍ Lee Jong-wook Fellowship អតីតនិស្សិតកម្មវិធី KB-KAIST និងអតីតនិស្សិតយោធាកម្ពុជា។
រូបថត៖ ហុង ម៉េងឡុង





