ក្រសួងមុខងារសាធារណៈ៖«កែទម្រង់រដ្ឋបាលសាធារណៈ៖ ផ្លាស់ប្តូរដើម្បីពលរដ្ឋ និងអនាគតកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦---
ក្រសួងមុខងារសាធារណៈបានលើកឡើងថាការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការកសាងរដ្ឋបាលមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្ទុះនៃការកែទម្រង់តាមរយៈការដាក់ចេញ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះចំនួន៣ ដើម្បីធានាបាននូវគុណប្រ យោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។

ទោះជាត្រូវឆ្លងកាត់រាល់ភាពស្មុគស្មាញ និងបញ្ហាប្រឈមទាំងឡាយក្តី ក៏ស្មារតីនៃការកែទម្រង់នៅតែបន្តពង្រឹងជានិច្ច ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយសមត្ថភាព ឆន្ទៈមុតស្រួច និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិបទរបស់កម្ពុជា។ វិធានការគន្លឹះទាំង៣ នេះ គឺជាត្រីវិស័យ ជាយុទ្ធសាស្ត្រ ឆ្ពោះទៅការសម្រេចឱ្យបាន នូវប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប សំដៅបម្រើ និងថែរក្សាស្នាមញញឹមរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕


ដោយ៖ ប៊ុនរិទ្ធ





