សម្តេចធិបតី ជួបស្វាគមន៍ ប្រធានរដ្ឋសភានេប៉ាល់ ប្រធានសភាជាតិទីម័រ និងប្រធានសភានៃប្រទេសទូវ៉ាលូ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦—






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបស្វាគមន៍ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ លោកជំទាវ Maria Fernada Lay ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងឯកឧត្តម Iakoba Taeia Italeli ប្រធានសភានៃប្រទេសទូវ៉ាលូ ក្នុងឱកាស ឯកឧត្តម និងលោកជំទាវ អញ្ជេីញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនៃជំនួបស្វាគមន៍នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចធិបតី បានជូនពរ ឯកឧត្តម និងគណៈប្រតិភូមានការស្នាក់នៅប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ដ៏ល្អនៅកម្ពុជា។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





