ចិនបានបាញ់បង្ហោះផ្កាយរណបថ្មីចំនួន ៧គ្រឿង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-6C ដោយដាក់ផ្កាយរណបចំនួន៧គ្រឿងចូលទៅក្នុងលំហអាកាស។
រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១១:២១នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ហើយបានបញ្ជូនផ្កាយរណបដោយជោគជ័យទៅក្នុងគន្លងដែលបានគ្រោងទុក។
យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះបានឱ្យដឹងថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៦៦៥ នៃស៊េរីរ៉ុក្កែត Long March៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





