អង្គរថាយហ្គឺរ ឡាយហ្វ ណាហ្គាវើលដ៍ ប្រជែងបាន៣ពិន្ទុ សប្តាហ៍ទី៥ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ការប្រកួតបាល់ទាត់ក្របខ័ណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៦-២០២៧ បានបញ្ចប់សប្តាហ៍ទី៥ ដោយ៣ប្រកួតកាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រុមភ្ញៀវទាំង៣ គឺអង្គរថាយហ្គឺរ ឡាយហ្វខេត្តព្រះសីហនុ និងណាហ្គាវើលដ៍ប្រជែងបាន៣ពិន្ទុដូចៗគ្នាលើគូប្រកួតរៀងៗខ្លួនជាមួយលទ្ធផលដ៏តានតឹង។

ក្រុមអង្គរថាយហ្គឺរបានយកឈ្នះ ក្រុមអាយអេសអាយដង្កោសែនជ័យ ដោយលទ្ធផល ១-០, ក្រុមឡាយហ្វខេត្តព្រះសីហនុឈ្នះ គិរីវង់សុខសែនជ័យ ២-១ ខណៈណាហ្គាវើលដ៍ឈ្នះបឹងកេត ២-០។ ចំពោះ២ប្រកួតផ្សេងទៀត ក្នុងជំនួបសប្តាហ៍ទី៥ កាលពីថ្ងៃទី២៤ ខែតុលានោះ គឺម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងរក្សាលទ្ធផលស្មើគ្នា ២-២ ជាមួយ វិសាខា ខណៈម្ចាស់ផ្ទះ ទ័ព ចាញ់ ភ្នំពេញក្រោន ១-២។

ឆ្លងកាត់៥ប្រកួតដូចៗគ្នា ៤ក្រុមលើកំពូលតារាងបណ្តោះអាសន្ន រួមមាន៖ វិសាខា ឈរលេខ១ មាន១៣ពិន្ទុ ក្រោយឈ្នះ៤ និងស្មើ១ តាមពីក្រោយដោយណាហ្គាវើលដ៍ ឈរលេខ២ មាន១៣ពិន្ទុដែរ ក្រោយឈ្នះ៤ និងស្មើ១ដូចគ្នា ខណៈព្រះខ័នរាជស្វាយរៀង ឈរលេខ៣ ឈ្នះ៣ ស្មើ២ មាន១១ពិន្ទុ រីឯអង្គរថាយហ្គឺរ ឈរលេខ៤ មាន៨ពិន្ទុ បន្ទាប់ពីឈ្នះ២ ស្មើ២ និងចាញ់១ប្រកួត៕

ដោយ ហេង ណាលីន (រូបភាព៖ CPL





