អនុប្រធានអាជ្ញាធរទន្លេសាបចុះពិនិត្យទីតាំងជាក់ស្តែងក្នុងការដំឡើងស្ថានីយជលសាស្ត្រ-ទន្លេសាប ជ្រោយចង្វារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអនុវត្តគម្រោងកិច្ចសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដំឡើងស្ថានីយជលសាស្ត្រ-ទន្លេសាបជ្រោយចង្វារ ស្ថិតនៅត្រង់ចំណុចខាងក្រោយវិហារចិន ជាប់តំបន់មជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។

គម្រោងស្ថានីយជលសាស្ត្រទន្លេសាបជ្រោយចង្វារ គឺជាកិច្ចសហការរវាងអាជ្ញាធរទន្លេសាបជាមួយនឹង Bureau of Hydrology នៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតនៅក្នុងគម្រោងLangcang-Mekong Smart EyeAction-Joint Research on the Technology andStandard Intelligent HydrologicalMonitoring in the Mekong River កាលពីអំឡុងចុងឆ្នាំ២០២៤ ។

គម្រោងកិច្ចសហការនេះ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏មានការចូលរួមពីតំណាងនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរ អង្គភាពនៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុន OCICនិងតំណាងភាគីចិនជាអ្នកសាងសង់ស្ថានីយរបស់គម្រោង ៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាបន្លេសាប)





