ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាមកម្ទេចចោល
AKP កំពង់ចាម ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦--ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទត្រូវបានកម្លាំងខណ្ឌរដ្ឋបាល ជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមបានកម្ទេចចោលនៅនឹងកន្លែង ក្នុងកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម។

លោក លី ស៊្រី នាយខណ្ឌជលផលកំពង់ចាមបានឲ្យដឹងថា ឧបករណ៍ខុសច្បាប់ ដែលបំផ្លាញចោល នៅនឹងកន្លែងនោះរួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ៤មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ របាំងផ្ចិតព្រែកសាច់រ៉ាវចំនួន២កន្លែង ប្រវែង ២៣០ម៉ែត្រ ឧបករណ៍រ៉ាវចំនួន ៤មាត់ បង្គោលចម្រឹងចំនួន ១៧៥ដើម និងចាក់លែងកូនត្រីចម្រុះជាច្រើនគីឡូក្រាមផងដែរ៕


ដោយ ឆាយ ម៉ុត





