ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ីកើនឡើងដល់ ១៨៨នាក់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- យោងតាមសមាគមរដ្ឋធានីកូឡុំប៊ី ឬ សមាគមAsocapitales បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រកាលពីថ្ងៃចន្ទ នៅភាគខាងលិចប្រទេសកូឡុំប៊ី បានកើនឡើងដល់ ១៨៨នាក់ ដោយមានអ្នករងរបួសចំនួន ១.៦៧៧ នាក់។
ក្នុងចំណោមចំនួនសរុបចុងក្រោយបំផុតរួមមានអ្នកស្លាប់ចំនួន ៩៥នាក់និងរបួសចំនួន ៩៩៧នាក់ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងកាលី ខណៈដែលទីក្រុងផេរេយរ៉ា បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧៩នាក់ និងរបួសចំនួន ២៧៨នាក់។
សមាគម Asocapitales បាននិយាយថា ខ្លួនបានដាក់ឱ្យដំណើរការប្រព័ន្ធមួយដើម្បីរាយការណ៍ និងស្វែងរកមនុស្សបាត់ខ្លួន ខណៈដែលការងារជួយសង្គ្រោះ និងវាយតម្លៃការខូចខាតនៅតែបន្ត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





