ក្រុមហ៊ុនកូរ៉េបង្ហាញពីគម្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកូរ៉េ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីកូរ៉េមកកម្ពុជា និងវៀតណាម ជាមួយតម្លៃសមរម្យ និងឆាប់រហ័ស
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ -- អគ្គនាយកក្រុមហ៊ុនកូរ៉េមួយបញ្ហាពីបំណងនូវអំពីគម្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកូរ៉េ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ និងឆាប់រហ័ស។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Richard Nguyen Anh Khoa នាយកគ្រប់គ្រងក្រុមហ៊ុន Genuine Partner Logistics នៅស្ថានទូតកកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប លោក Richard បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកូរ៉េ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ និងឆាប់រហ័ស។
ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍ចំពោះគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Genuine Partner Logistics និងសង្ឃឹមថាក្រុមហ៊ុននឹងអាចជួយសម្រួលការដឹកជញ្ជូនផលិតផលរបស់កម្ពុជាមកកាន់ប្រទេសកូរ៉េកាន់តែទូលំទូលាយ៕
ដោយ៖ ប៊ុនរិទ្ធ





