អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានច្រករបៀងទីពីរនៅក្នុងច្រកសមុទ្រហ័រមុសទេ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ឯក ម៉ូសេន រ៉េហ្សាអី បាននិយាយថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានច្រករបៀងទីពីរនៅក្នុងច្រកសមុទ្រហ័រមុសទេទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Fars News។
ឧត្តមសេនីយ៍ឯក ម៉ូសេន រ៉េហ្សាអី បាននិយាយថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងមិនអនុញ្ញាតឱ្យមានច្រករបៀងទីពីរនៅក្នុងច្រកសមុទ្រហ័រមុសទេ»។
លោកបានបន្ថែមថា «ទោះបីជាពួកគេនាំនាវាចម្បាំងមកក៏ដោយ យើងនឹងវាយប្រហារនាវាចម្បាំងនោះ។ ប្រសិនបើពួកគេនាំកងកម្លាំងយោធាមកយើងនឹងវាយប្រហារពួកគេ»។
លោក រ៉េហ្សាអី បាននិយាយថា នាវាជាច្រើនឥឡូវនេះបានស្តាប់ការព្រមានរបស់អ៊ីរ៉ង់ ហើយបានដកថយ ខណៈដែលនាវាដែលត្រូវបានរុញច្រានដោយអាម៉េរិករងការខូចខាតខ្លះ ហើយបន្ទាប់មកបានដកថយដោយខ្លួនឯង។
ជំហររបស់អ៊ីរ៉ង់នៅតែមិនផ្លាស់ប្តូរបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ដោយច្រកសមុទ្រហ័រមុសនឹងមិនត្រូវបានបើកឡើងវិញតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកទេ៕





