សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបពិភាក្សាការងារ
AKP ប៉េកាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦—







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមហ៊ុន Haier Group គឺជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវកម្មរបស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ (Smart Home Business) ប្រព័ន្ធ Ecosystem IoT (Internet of Things) និងSmart Energy & Industrial Internet។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





