លោក ហ្សេលេនស្គី លើកឡើងពីផែនការប្តូររដ្ឋាភិបាល និងដកតំណែងនាយករដ្ឋមន្ត្រីចេញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- លោក វ្ល៉ាឌីមៀ ហ្សេលេនស្គីបានប្រកាសពីតម្រូវការដើម្បីប្តូររដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេស និងចេតនារបស់លោកក្នុងការដកនាយករដ្ឋមន្ត្រី លោកស្រី យូលីយ៉ា ស្វីរីដេនកូ ចេញពីតំណែង ដោយលោកបានស្នើផ្តល់មុខតំណែងថ្មីសម្រាប់លោកស្រី។
លោក ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញតេឡេក្រាមថា «យើងបានពិភាក្សាលម្អិតជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី យូលីយ៉ា ស្វីរីដេនកូ។ យើងបានកំណត់ថា ការផ្លាស់ប្តូរតម្រូវឱ្យមានការបន្តគណៈរដ្ឋមន្ត្រី។ ខ្ញុំសូមអរគុណដល់លោកស្រី យូលីយ៉ា សម្រាប់ការងារច្បាស់លាស់ ស្ថិរភាព និងប្រសិទ្ធភាពរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រី សម្រាប់ការងារប្រកបដោយផលិតភាពជាច្រើនឆ្នាំរបស់លោកស្រីនៅលើក្រុមអ៊ុយក្រែន ហើយបានផ្តល់ឱ្យលោកស្រីដឹកនាំទិសដៅសំខាន់ថ្មីមួយ»។
លោកស្រី យូលីយ៉ា ស្វីរីដេនកូ បានក្លាយជានាយករដ្ឋមន្ត្រីអ៊ុយក្រែននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ជំនួសលោក ដេនីស ស្មីហ្កាល់ ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងថាមពល។ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី ស្វីរីដេនកូ លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីដោយស្វ័យប្រវត្តិរហូតដល់ការិយាល័យ Verkhovna Rada យល់ព្រមទៅលើជួររដ្ឋាភិបាលថ្មី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





