ចិនបង្កើតក្រុមផ្កាយរណបថ្មីសម្រាប់ក្រុមផ្កាយរណបពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសចិនបានបញ្ជូនក្រុមផ្កាយរណបថ្មីមួយទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ក្រុមផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៥:៣០នាទីល្ងាច(ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែត Long March-6 ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុនដោយជោគជ័យ។ ក្រុមនេះនឹងបង្កើតជាផ្នែកមួយដែលជាបណ្តាញផ្កាយរណបពាណិជ្ជកម្មខ្នាតធំរបស់ប្រទេសចិនក្នុងគន្លងទាប។
យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះបានឱ្យដឹងថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៦៥៥ នៃស៊េរីរ៉ុក្កែត Long March ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





