ន័រវេសត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសន័រវេសលោក អេស្ពេន បាត អ៊ីដ (Espen Barth Eide) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសន័រវេសនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលនយោបាយចិនតែមួយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការសន្ទនាគ្រប់កម្រិតជាមួយប្រទេសចិន និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជា ពាណិជ្ជកម្មសេដ្ឋកិច្ចបៃតង ការការពារបរិស្ថាន និងកិច្ចការសមុទ្រ។
លោក អ៊ីដ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងអូស្លូ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





