ប្រធានកម្រងអង់ឃ្លាំដឹកនាំលោកគ្រូអ្នកគ្រូ ស្ម័គ្រចិត្តបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង
AKPកំពង់ធំថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦--លោក ញង កង ប្រធានកម្រងអង់ឃ្លាំនិងលោកគ្រូអ្នកគ្រូនៅក្នុងកម្រងអង់ឃ្លាំស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោងខេត្ត កំពង់ធំចំនួន២៦នាក់ស្រី(១៥នាក់)នាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅមន្ទីរ ពេទ្យបង្អែកស្រុកស្ទោង។

លោក ញង កងបានបង្ហាញពីគោលបំ ណងសំខាន់ៗពីស្មារតីមនុស្សធម៌និងការជួយគ្នាទៅវិញទៅមកក្នុងសង្គម ចូលរួមចំណែកក្នុងការសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់។ ជំរុញឱ្យមានការយល់ដឹងអំពីសារៈសំ ខាន់នៃការបរិច្ចាគឈាម ជាគំរូល្អសម្រាប់សហគមន៍និងសិស្សានុសិស្សឱ្យចូលរួមសកម្មភាពសង្គមបង្កើនសាមគ្គីភាព និងភាពរួបរួមក្នុងក្រុមគ្រូបង្រៀននិងសហគមន៍។

ដើម្បីឱ្យការបរិច្ចាកឈាមនេះមានប្រសិ ទ្ធភាពត្រូវបង្កើតប្រព័ន្ធផ្គត់ផ្គង់ឈាមឱ្យមានស្ថិរភាព និងគ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ។ ជំរុញវប្បធម៌ស្ម័គ្រចិត្ត និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅក្នុងសហគមន៍ បង្កើនគុណភាពសេវាសុខាភិបាល និងការឆ្លើយតបទាន់ពេលវេលាចំពោះករណីបន្ទាន់បង្កើតបណ្តាញអ្នកបរិច្ចាគឈាមដែលមានភាពសកម្ម និងចីរភាព។

លោក ញង កង ប្រធានកម្រងអង់ឃ្លាំបានលើកទឹកចិត្តនិងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមជាសកម្មភាពដ៏មានតម្លៃនេះ បង្ហាញពីចិត្ត សប្បុរសធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ចំពោះសង្គម។ ការបរិច្ចាគឈាមរបស់លោកគ្រូអ្នកគ្រូ មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អ សម្រាប់សិស្សានុសិស្សនិងសហគមន៍ទាំងមូលឱ្យមានការចូលរួមក្នុងសកម្មភាពមនុស្សធម៌ផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





